Month: May 2020

ពេលណាយើងស្ថិតក្នុងភាពងងឹត

មាន​ពេល​មួយ​ក្រុម​គ្រួសារ​ខ្ញុំ និង​មនុស្ស​រាប់​លាន​នាក់ នៅ​សហរដ្ឋ​អាមេរិក បាន​ត្រៀម​ខ្លួន​មើល​សូគ្រាស​ដែល​បាំង​ពន្លឺ​ទាំង​ស្រុង ជា​បាតុភូតិ​ដ៏​កម្រ ដោយ​ពេល​នោះ ព្រះ​ច័ន្ទ​បាន​បាំង​ពន្លឺ​ព្រះ​អាទិត្យ​ទាំង​ស្រុង ដែល​បាន​ចែង​ចាំ​ងមក​ចំ​តំបន់​របស់​យើង។ ខ្ញុំ​ក៏​បាន​ត្រៀម​ឧបករណ៍​ការពារ​ភ្នែក និង​ទី​កន្លែង​ដ៏​សមរម្យ​សម្រាប់​ទស្សនា ព្រម​ទំាង​នំ​ផៃ​ខ្លះ​ៗ ដែល​យើង​បាន​ដុត​ដោយ​ខ្លួន​ឯង នៅ​ផ្ទះ។

សូគ្រាស​នោះ បាន​បណ្តាល​ឲ្យ​មាន​ភាព​ងងឹត​គ្រប​ដណ្តប់​ ​នៅ​ពេល​រសៀល ដែល​ធ្លាប់​តែ​មាន​ពន្លឺ​ថ្ងៃ​ភ្លឺ​ចិញ្ចាច ក្នុងរដូវ​ក្តៅ។ សម្រាប់​ក្រុម​គ្រួសារ​ខ្ញុំ សូគ្រាស​នោះ​បាន​នាំ​មក​នូវ​ការ​កម្សាន្ត​សប្បាយ និង​នឹក​ចាំ អំពី​អំណាច​ដ៏​អស្ចារ្យ​ដែល​ព្រះ​ជាម្ចាស់​មាន មក​លើ​ស្នា​ព្រះ​ហស្ត​ព្រះ​អង្គ​(ទំនុក​ដំកើង ១៣៥:៦-៧) ប៉ុន្តែ ក្នុង​ប្រវត្តិ​សាស្រ្ត​ទាំង​មូល គេ​ច្រើន​តែ​គិត​ថា ភាព​ងងឹត​នៅ​ពេល​ថ្ងៃ គឺ​ជា​រឿង​មិន​ធម្មតា និង​ប្រថ្នូល​អាក្រក់​(និក្ខមនំ ១០:២១ និង ម៉ាថាយ ២៧:៤៥) ជា​ទី​សម្គាល់​ដែល​បង្ហាញ​ថា អ្វី​ៗ​មិន​ដំណើរ​ការ ដូច​ធម្មតា​ឡើយ។

ហោរា​អេម៉ុស​ក៏​បាន​ជួប​ភាព​ងងឹត​ផង​ដែរ ក្នុង​អំឡុង​សម័យ​ដែល​ពួក​ស្តេច​របស់​ជន​ជាតិ​អ៊ីស្រាអែល​កំពុង​តែ​បាក់បែក​គ្នា។ លោក​អេម៉ុស​បាន​ព្រមាន​នគរ​ខាង​ជើង​ថា សេចក្តី​ហិន​វិនាស​នឹង​ធ្លាក់​មក​លើ​ពួក​គេ បើ​សិន​ជា​ពួក​គេ​នៅតែ​បន្ត​ងាក​បែរ​ចេញ​ពីព្រះ​។ ព្រះ​ជា​ម្ចាស់​នឹង​ប្រទាន​ទី​សម្គាល់​មួយ ដោយ “​ធ្វើ​ឲ្យ​ព្រះអាទិត្យ​លិច​ទៅ នៅ​ពេល​ថ្ងៃ​ត្រង់ ឲ្យ​ផែនដី​បាន​ទៅ​ជា​ងងឹត កំពុង​ដែល​មេឃ​នៅ​ស្រឡះ​”(អេម៉ុស ៨:៩)។

ប៉ុន្តែ បំណង​ព្រះ​ទ័យ​ធំ​បំផុត​របស់​ព្រះ​ជា​ម្ចាស់​នៅ​ពេល​នោះ គឺ​ដើម្បី​កែ​តម្រង់​ពួក​គេ ឲ្យ​ងាក​មក​ដើរ​ផ្លូវ​ត្រូវ​ឡើង​វិញ​។ សូម្បី​តែ​នៅ​ពេល​ដែល​រាស្រ្ត​របស់​ទ្រង់ ត្រូវ​គេ​និរទេស ឲ្យ​ធ្វើ​ជា​ឈ្លើយ​ក្នុង​នគរ​ដទៃ ព្រះ​អង្គ​បាន​សន្យា​ថា ថ្ងៃ​មួយ ព្រះ​អង្គ​នឹង​នាំ​សំណល់​នៃ​ជន​ជាតិ​អ៊ីស្រាអែល ត្រឡប់​មក​ទីក្រុង​យេរូសាឡិម​វិញ…

ព្រះដែលទតឃើញទូលបង្គំ

គ្រួសារ​ខ្ញុំ​មាន​សត្វ​ឆ្កែ​មួយ​ក្បាល ឈ្មោះ “មែគ”(Max) ជា​ពូជ​ឆ្កែ​ប្រម៉ាញ់​ឡាប្រាដូ ដែល​មាន​ទម្ងន់​៤០​គីឡូ​ក្រាម។ មាន​ពេល​មួយ ភរិយា​ខ្ញុំ​បាន​បោះ​ជំហាន​ចូល​ក្នុង​ផ្ទះ​បាយ ហើយ​ក៏​បាន​លាន់​មាត់​ថា “អូហ៍ ទេ!”។ ភ្លាម​នោះ មែគ​ក៏បាន​ស្ទុះ​រត់​ចេញ​ពី​បន្ទប់​មក។ យើង​បាន​បាត់​ជើង​សត្វ​ចៀម​មួយ​ជំហៀង ដែល​យើង​បាន​ដាក់​នៅ​គែម​តុ​ចង្រ្កាន​បាយ។  មែគ​បាន​ស៊ី​ជើង​សត្វ​ចៀម​នោះ​អស់ ដោយ​បន្សល់​ទុក​ខ្ទះ​មួយ នៅ​ទទេ។ វា​បាន​ព្យាយាម​លាក់​ខ្លួន នៅក្រោម​គ្រែ​គេង ប៉ុន្តែ​ វា​អាច​ចូល​បាន​តែ​ក្បាល និង​ស្មា​របស់​វា​ប៉ុណ្ណោះ។ គូទ កន្ទុយ​វា​បាន​លយ​ចេញ​មក​ក្រៅ ដូចនេះ​ខ្ញុំ​ក៏​មិន​ពិបាក​ដើរ​រក​វា​ទេ។

ខ្ញុំ​ក៏​បាន​រអ៊ូ​ដាក់​វា​ថា “អូហ៍ មែក បាប​ឯង​តាម​ឯង​ទាន់​ហើយ”។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចំា​អំ​ពី​ប្រសាសន៍​របស់​លោក​ម៉ូសេ ពេល​ដែល​គាត់​បាន​បង្គាប់​ពួក​អ៊ីស្រាអែល ក្នុង​ពូជ​អំបូរ​ពីរ ឲ្យ​ស្តាប់​បង្គាប់​ព្រះ​ជា​ម្ចាស់ ហើយ​គោរព​ពាក្យ​សន្យា​របស់​ពួក​គេ។ គឺ​ដូច​ដែល​គាត់​បាន​ប្រាប់​ពួក​គេ​ថា “តែ​បើ​មិន​ព្រម​ធ្វើ​ដូច្នោះ​ទេ នោះ​នឹង​មាន​បាប​ចំពោះ​ព្រះយេហូវ៉ា​វិញ ហើយ​ត្រូវ​ដឹង​ជា​ប្រាកដ​ថា បាប​ឯង​រាល់​គ្នា​នឹង​តាម​ឯង​ទាន់”(ជនគណនា ៣២:២៣)។

អំពើ​បាប​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ​តែ​មួយ​រយៈ​ពេល​ តែវា​នាំ​ឲ្យ​យើង​មាន​ការ​ឈឺ​ចាប់​ជា​ទី​បំផុត ដោយ​សារ​ការ​ដាច់​ចេញ​ពី​ព្រះ​ជា​ម្ចាស់។ កាល​នោះ លោក​ម៉ូសេ​កំពុង​តែ​រំឭក​រាស្រ្ត​របស់​ព្រះ​ថា គ្មាន​អំពើ​បាប​មួយ​ណា ដែលព្រះ​ជា​ម្ចាស់​មិន​បាន​ជ្រាប​នោះ​ឡើយ។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “គ្មាន​អ្វី​កើត​មក ដែល​ទ្រង់​ទត​មិន​ឃើញ​នោះ​ឡើយ គឺ​គ្រប់​ទាំង​អស់​នៅ​ជា​អាក្រាត ហើយ​ចំហ​នៅ​ចំពោះ​ព្រះនេត្រ​នៃ​ព្រះ ដែល​យើង​រាល់​គ្នា​ត្រូវ​រាប់​រៀប​ទាំង​អស់​ទូល​ថ្វាយ​ទ្រង់”(ហេព្រើរ ៤:១៣)។

ព្រះ​ជាម្ចាស់​ដ៏​បរិសុទ្ធ​នៃ​យើង​ទត​មើល​ឃើញ​អ្វី​ទាំង​អស់​ដែល​យើង​ធ្វើ តែ​ព្រះ​អង្គ​នៅ​តែ​ដាស់​តឿន​យើង​ដោយ​សេចក្តី​ស្រឡាញ់ ឲ្យ​សារភាព​អំពើ​បាប ប្រែ​ចិត្ត​(ងាក​ចេញ​ពី​បាប) ហើយ​ដើរ​ដោយ​សុចរិត ជា​មួយ​ព្រះ​អង្គ​(១យ៉ូហាន…

ការនឹកចាំរបស់សហគមន៍

លោក​រីឆាត មូវ(Richard Mouw) ជា​ទេវ​វិទូ ដែល​បាន​និពន្ធ​សៀវភៅ​មាន​ចំណង​ជើង​ថា ជំនឿ​ដែល​គ្មាន​ការសម្រាក ដែល​ក្នុង​នោះ គាត់​បាន​និយាយ អំពី​សារៈ​សំខាន់​នៃ​ការ​នឹក​ចាំ អំពី​មេរៀន ពី​អតីត​កាល។ គាត់​បាន​ដកស្រង់​សម្តី​របស់​លោក​រ៉ូប៊ីត បេឡាហ៍(Robert Bellah) ដែល​ជា​សង្គម​វិទូ ដែល​មាន​ប្រសាសន៍​ថា “ប្រជាជាតិ​ដែលមាន​សុខភាព​ល្អ ត្រូវ​តែ​មាន​ការ​នឹក​ចាំ​ជាសហគមន៍”។ លោក​បេឡាហ៍​បាន​លើក​ឡើង​ថា ​​គោល​ការណ៍​នៃ​ការ​នឹកចាំ ​ ក៏មាន​ភាព​ចាំបាច់​សម្រាប់​គ្រួសារ ដែល​ជា​ចំណង​ដ៏​សំខាន់​មួយ​ទៀត​ក្នុង​សង្គម ព្រោះ​ការ​នឹក​ចាំ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ ក្នុង​ការរស់​នៅ ក្នុង​សហគមន៍។

ព្រះ​គម្ពីរ​ក៏​បាន​បង្រៀន​យើង អំពី​តម្លៃ​នៃ​ការ​នឹក​ចាំ អំពី​សហគមន៍​ផង​ដែរ។ ព្រះ​ជាម្ចាស់បាន​ប្រទាន​នូវ​ពិធី​បុណ្យ​រំលង ដល់​ពួក​អ៊ីស្រាអែល ដើម្បី​ឲ្យ​ពួក​គេ​នឹក​ចាំ អំពី​ការ​អ្វី​ដែល​ព្រះ​ជា​ម្ចាស់​បាន​ធ្វើ ដើម្បី​រំដោះ​ពួក​គេ ឲ្យ​រួច​ពី​ភាព​ជា​ទាស​ករ នៅ​ទឹក​ដី​អេស៊ីព្ទ(មើល និក្ខមនំ ១២:១-៣០)។ សព្វ​ថ្ងៃ​នេះ ជន​ជាតិ​យូដា​នៅ​ទូទាំង​ពិភព​លោក នៅ​តែ​បន្ត​នឹក​ចាំ អំពី​ពិធី​បុណ្យ​ដ៏​មាន​ន័យ​នេះ រៀង​រាល់​រដូវ​ផ្កា​រីក។

បុណ្យ​រំលង​ក៏​មាន​អត្ថ​ន័យ​ដ៏​ជ្រាល​ជ្រៅ ចំពោះ​អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ​ផង​ដែរ ព្រោះ​បុណ្យ​រំលង​តែង​តែ​ចង្អុល​បង្ហាញ​មនុស្ស ឲ្យ​ងាក​ទៅ​រក​ព្រះ​រាជ​កិច្ច​ដែល​ព្រះ​មែស៊ី​បាន​សម្រេច​នៅ​លើ​ឈើ​ឆ្កាង។ នៅ​ក្នុង​ពិធី​បុណ្យ​រំលង មុន​ពេល​ព្រះ​គ្រីស្ទ​សុគត​នៅ​លើ​ឈើ​ឆ្កាង ព្រះ​អង្គ​បាន​បង្កើត​ពិធី​បុណ្យ​មួយ នៅ​តុ​អាហារ សម្រាប់​ឲ្យ​គេ​នឹក​ចាំ​ជា​រៀង​រហូត។ បទ​គម្ពីរ​លូកា ២២:១៩ បាន​ចែង​ថា “ទ្រង់​ក៏​យក​នំបុ័ង​មក​អរ​ព្រះគុណ ហើយ​កាច់​ប្រទាន​ទៅ​គេ ដោយ​ព្រះបន្ទូល​ថា នេះ​ហើយ​ជា​រូបកាយ​ខ្ញុំ ដែល​បាន​ប្រទាន​មក​សំរាប់​អ្នក​រាល់​គ្នា ចូរ​ធ្វើ​បុណ្យ​នេះ…

រស់នៅដូចមែកឈើ

មាន​ពេល​មួយ ខ្ញុំ​បាន​ទៅ​ជួប​អ្នក​ប្រឹក្សា​ផ្លូវ​ចិត្ត​របស់​ខ្ញុំ។ គាត់​បាន​ស្តាប់​ខ្ញុំ​និយាយ ដោយ​យក​ចិត្ត​ទុក​ដាក់ ខណៈពេល​ដែល​ខ្ញុំ​កំពុង​តែ​រៀប​រាប់​អំពី​អារម្មណ៍​របស់​ខ្ញុំ ដែល​កំពុង​តែ​មាន​ការ​ឡើង​ចុះ​ៗ​ជា​និច្ច បន្ទាប់​ពី​ខ្ញុំ​បាន​ជួប​ភាពតប់​ប្រម៉ល់​ពេញ​មួយ​សប្តាហ៍។ គាត់​ក៏​បាន​ប្រាប់​ខ្ញុំ​ឲ្យ​មើល​តាម​មាត់​បង្អួច ឆ្ពោះ​ទៅ​រក​ដើម​ឈើ​ទាំង​ឡាយ ដែលមាន​ស្លឹក​ពណ៌​លឿង និង​ពណ៌​មាស​ ក្នុង​រដូវ​ស្លឹក​ឈើ​ជ្រុះ ហើយ​មែក​របស់​ពួក​វា​កំពុង​តែ​យោល​តាម​កម្លាំង​ខ្យល់បក់​។

គាត់​ក៏​បាន​ចង្អុល​ទៅ​រកដើម​ទាំង​ឡាយ ដែល​មិន​កំរើក​ទាល់​តែ​សោះ ក្នុង​ពេល​ដែល​មាន​ខ្យល់​បក់។ រួច​គាត់​ពន្យល់​ប្រាប់​ខ្ញុំ​ថា “ជីវិត​របស់​យើង​ក៏​មាន​ចំណុច​ដូច​ដើម​ឈើ​ទាំង​នោះ​ផង​ដែរ។ ពេល​ដែល​បញ្ហា​បក់​បោក​មក​លើ​ជីវិត​យើង ពី​គ្រប់​ទិស អារម្មណ៍​របស់​យើង​មាន​ការ​ឡើង​ចុះ​ៗ។ ប៉ុន្តែ ជួន​កាល យើង​រស់​នៅ ដូចមែក​ឈើ ប៉ុន្តែ គោល​ដៅ​របស់​យើង គឺ​ដើម្បី​ជួយ​អ្នក​ឲ្យ​រស់នៅ ដូចដើម​ដែល​មិន​រង្គើរ​នោះ ។ បាន​សេចក្តី​ថា ពេល​ដែល​បញ្ហា​បកបោក​មក​ពី​គ្រប់​ទិស អ្នក​នឹងមិន​រស់​នៅ ដូច​មែក​ឈើ​ទេ​។ អ្នក​នឹង​នៅ​តែ​ឈរ​យ៉ាង​មាំមួន និង​មាន​ភាព​នឹង​នរ”។

នេះ​ជា​ការ​ប្រៀប​ធៀប ដែល​ខ្ញុំ​នៅ​ចាំ​ជា​និច្ច ហើយ​ក៏​ស្រដៀង​នឹង​ការ​ប្រៀប​ធៀប ដែល​សាវ័ក​ប៉ុល​បាន​បង្រៀន​អ្នក​ជឿ នៅ​ក្រុង​អេភេសូរ​ផង​ដែរ។​ កាល​នោះ គាត់​បាន​រំឭក​ពួក​គេ អំពី​អំណោយ​ដ៏​អស្ចារ្យ​របស់​ព្រះ ដែល​ជា​ជីវិត​ថ្មី ​ដែល​មាន​គោល​បំណង និង​តម្លៃ​ដ៏​ថ្លៃ​វិសេស​(អេភេសូ ២:៦-១០) ហើយ​គាត់​ក៏​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ ចាក់ឫស​ឲ្យ​ជ្រៅ និង​រឹង​មាំ ក្នុង​សេចក្តី​ស្រឡាញ់​ព្រះ​គ្រីស្ទ​(៣:១៧) ដោយ មិន​ឲ្យ “​ខ្យល់​នៃ​សេចក្តី​បង្រៀន​បោក ហើយ​ផាត់​យើង​ចុះ​ឡើង”នោះ​ឡើយ(៤:១៤)។

បើ​យើង​ពឹង​ផ្អែក​កម្លាំង​ខ្លួន​ឯង នោះ​យើង​ងាយ​នឹង​មាន​អារម្មណ៍​មិន​នឹង​នរ និង​ងាយ​ប្រេះ​បែក ដោយសារ​ការ​វាយ​ដំ​របស់​ការ​ភ័យ​ខ្លាច និង​ការ​ខ្វះ​ទំនុក​ចិត្ត។ ប៉ុន្តែ ពេល​ណា​យើង​បាន​លូត​លាស់…